A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 28 September 2012

Hun Sen halts land concessions until he retires from politics [Or until the pig can fly? How many times did Hun Sen make empty promises like this?]

ការផ្អាក ជាបណ្ដោះអាសន្ន នូវការផ្ដល់ ដីសម្បទាន សេដ្ឋកិច្ច ធ្វើរហូត ទាល់តែ សម្ដេចចូលនិវត្ដន៍ ពីឆាកនយោបាយ

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា ការផ្អាកជាបណ្ដោះអាសន្ន នូវការផ្ដល់សម្បទានដី សេដ្ឋកិច្ច នឹងត្រូវធ្វើក្នុងរយៈពេលវែង ហើយនិងបន្ដធ្វើដល់ពេល ដែលសម្ដេចចូលនិវត្ដន៍ ពីឆាកនយោបាយ។
ការដាក់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ប្រចាំសបា្ដហ៍ នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២ ។
យោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី បានឱ្យដឹង ថា “យោងតាមបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ស្ដីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធ ភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលឹក និងបញ្ជាក់ជាថ្មី ទៀតថា ការ ផ្អាកជាបណ្ដោះអាសន្ន នូវការផ្ដល់សម្បទានដីសេដ្ឋកិច្ច ត្រូវបន្ដក្នុងរយៈពេលវែង ហើយអាចនឹង ឈានទៅដល់ពេលដែលសម្ដេចចូលនិវត្ដន៍ ពីឆាកនយោបាយ ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ដែលទទួលបានសិទ្ធិគ្រប់គ្រងសម្បទានសេដ្ឋកិច្ច អាចនឹងរកដៃគូក្រុមហ៊ុនវិនិយោគបាន តែមិនអនុញ្ញាត ឱ្យមានការ ផ្ទេរសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ទៅក្រុមហ៊ុនផ្សេងទៀតបានឡើយ។ ក្រុមហ៊ុនវិនិយោគណា ដែលរំលោភ នឹងត្រូវដកហូតសិទ្ធិគ្រប់គ្រង ហើយបង្កកដី សម្បទានសេដ្ឋកិច្ច ដែលដកហូតទុកធ្វើជាដីសម្បទាន សង្គមកិច្ចជូនប្រជាពលរដ្ឋ ”។
សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា សម្ដេចនាយករដ្ឋមន្ដ្រីបានជំរុញ និងលើកទឹកចិត្ដដល់ការធ្វើផលិត លើវិស័យកសិកម្ម ក្នុងនោះសម្ដេចបានសម្រេច កែសម្រួលសេចក្ដីជូនដំណឹងលេខ ៦៦០ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១២ ស្ដីពីការបង់ពន្ធថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ដោយសម្រេចតម្រូវឱ្យក្រុមហ៊ុនវិនិយោគ ដែលទទួលបាន ដីសម្បទានសេដ្ឋកិច្ច បង់ថ្លៃឈ្នួលដីចំនួន ៥ដុល្លារសហរដ្ឋអាមេរិក ក្នុង១ហិកតា ចាប់ពីឆ្នាំទី៦ នៃការវិនិយោគ ដោយមិនមានរើសអើងបែង ចែកប្រភេទដី ដែលត្រូវធ្វើផលិតកម្មក្នុងវិស័យកសិកម្មឡើយ។ ថ្លៃឈ្នួលដីចំនួន ៥ហិកតា ក្នុង១ហិកតា នេះនឹងត្រូវកើនឡើង១ភាគរយ ជារៀងរាល់ឆ្នាំ៕

1 comment:

Anonymous said...

Don't vote for Cpp Hun sen promise but he don't keep.don't vote for Cpp thugs they will sell your land to Yuon.Your sons& daughters will be slave to Yuon or foreigner abroad,don't trust what Hun sen promise,Hun sen is a cronic Psychopath liar!he will never change.Hun sen was born to cheat,to lies,to steal and to kill,don't vote for him.Vote for democratic for a change,change,change....for the better...Thanks.

Yobal Khmer