A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 January 2013

The National Rescue Party's congress on 7th January expected to elect Sam Rainsy as president and Kem Sokha as deputy president គណបក្ស សង្គ្រោះ​ជាតិ សមាជ​ថ្ងៃទី​៧​មេសា សម រង្ស៊ី នឹង​ត្រូវជ្រើសតាំង ជា​ប្រធាន លោក កឹម សុខា ជា​អនុប្រធាន​

(ថ្ងៃទី 30 មករា 2013,) | ដោយ: រតនា CEN

ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិ នឹង​ធ្វើ​សមាជ​ជា​លើកដំបូង​របស់ខ្លួន នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​បក្ស​។ លោក សម រង្ស៊ី នឹង​ត្រូវ​ជ្រើសតាំង​ជា​ប្រធាន គណបក្សសង្គ្រោះ​ជាតិ ដោយស្វ័យប្រវត្តិ ​ចំណែក​លោក​កឹម​សុខា ជា​អនុ​ប្រធាន គណបក្សសង្គ្រោះ​ជាតិ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង របស់គណបក្សសិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្ស នឹងរៀបចំ​សមាជ​វិសាមញ្ញ​មួយ ​នៅ​ដើមខែ​មេសា ​ឆ្នាំ​២០១៣ ខាងមុខនេះ​។ ​នៅក្នុង​សមាជ​វិសាមញ្ញ​នោះ ​លោក កឹម សុខា ​នឹង​លាលែង​ពី​ប្រធាន​គណបក្ស សិទ្ធិមនុស្ស ជា​ផ្លូវ​ការ ប៉ុន្តែ​មិនបាន​លាលែង​ពី​តំណាងរាស្ត្រ​ទេ​។ ចំពោះ​បេក្ខភាព ប្រធាន​គណបក្ស សិទ្ធិមនុស្ស ដែល​ត្រូវ​ជំនួស​លោក កឹម សុខា គឺ​គណបក្ស​នៅ​មិនទាន់​បានសម្រេច​នៅឡើយ​ទេ ពីព្រោះ​នៅមាន​ការប្រជុំ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​រៀបចំ​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស ​ដែល​ត្រូវ​រក្សាទុក​ដល់​ឆ្នាំ​២០១៧-២០១៨​។​


​លោក​បាន​បញ្ជាក់ថា ចំពោះ​តំណែង​ប្រធាន​គណបក្ស សិទ្ធិមនុស្ស មិន​ទុក​ចំហរ​ចោល​ទេ​ គឺ​ត្រូវការ​រៀបចំឲ្យ​មាន​ថ្នាក់ដឹកនាំ ទៅតាមលក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស សិទ្ធិមនុស្ស​។ បេក្ខភាព​ជា​ប្រធាន​ថ្មី​នោះ ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ ពីព្រោះ​មានឥស្សរៈជនមួយចំនួន អាច​នៅ​បន្ត​បញ្ហា​ទាំងអស់នេះ​ យើងគោរព​ទៅតាម​ការ​សម្រេច​របស់​គណៈកម្មការ​នាយក និង​សមាជ​វិសាមញ្ញ ពីព្រោះ​ត្រូវការ​ជ្រើសរើស​ថ្មី​។​

លោក​អគ្គលេខាធិការ ​បាន​អះអាងថា “​លោក​ប្រធាន កឹម សុខា មិន​លាលែង​ពី​អ្នក​តំណាងរាស្ត្រ​ទេ។ អ្នកតំណាងរាស្ត្រ នៅ​បន្ត​រហូតដល់ផុត​អាណត្តិ ដោយ​ចូលរួម​ការ​បោះឆ្នោត​ ដល់​នីតិកាល​ទី​៥ នេះ​តែម្តង។ គាត់​គ្រាន់តែ​លាលែង​ពី​ប្រធាន​គណបក្ស​តែប៉ុណ្ណោះ​”​។​

​ សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា បន្ទាប់ពី​គណបក្សសិទ្ធិមនុស្ស ធ្វើ​សមាជ​វិសាមញ្ញ​របស់ខ្លួន​ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៣ ខាងមុខនេះ ដើម្បី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិមនុស្ស ប្រកាស​លាលែង​ពី​ប្រធាន​បក្ស ជា​ផ្លូវការ​ហើយ​នោះ គឺ​លោក កឹម សុខា នឹង​ទៅ​ឈរឈ្មោះ ជា​អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ តាមរយៈសមាជ នៅថ្ងៃទី៧មេសា៕

1 comment:

Anonymous said...

Please elect some one else beside Honorable Sir Sam Rainsy because Cpp baned him from participate in an election how can he be your President if he is not allow to participate? Lets wins an elect ion first then we can put Rainsy as candidate on the next election.