A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 March 2013

Cambodia is confident of winning the Preah Vihear case against Thailand at the ICJ កម្ពុជា​មាន​ជំនឿ​ឈ្នះ​ការ​បកស្រាយ​សាល​ដីកា​ប្រាសាទ​ព្រះវិហារ

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វីសាលោ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា គណៈ​ប្រតិភូ​កម្ពុជា មួយ​ក្រុម​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង គ្រោង​ចាក​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherland) នៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។
ដោយ សុខ សេរី RFA​​
2013-03-30
ឡុង វីសាលោ ៣០៥
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វីសាលោ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៣។. Mr. Long Visalo, Secretary of State of Ministry of Foreign Affairs speaking to reporters.
RFA/Sok Serey
តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​បើក​សវនាការ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ ដើម្បី​បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២។ តុលាការ​នេះ​បាន​តម្រូវ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​សវនាការ​នោះ។
លោក ឡុង វីសាលោ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការ​បរទេស​ថា ភាគី​កម្ពុជា មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង ក្នុង​ការ​យក​ជ័យ​ជំនះ​នៅ​តុលាការ​នោះ៖ «ម្យ៉ាង ​យើង​មាន​មូលដ្ឋាន​របស់​យើង​រឹងមាំ​រួច​ទៅ​ហើយ ទី២​ទៀង យើង​ខិតខំ​ធ្វើ​ការ​ខ្លាំង​ណាស់​ដើម្បី​យក​មូលដ្ឋាន​ទាំងអស់​នោះ ធ្វើ​ជា​ទឡ្ហីករណ៍​ដើម្បី​តស៊ូ​ប្រយុទ្ធ​ក្នុង​ពេល​សវនាការ​ផ្ទាល់​មាត់​ ហ្នឹង»
សមាសភាព​នៃ​ប្រតិភូ​កម្ពុជា មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ជា​ប្រធាន ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា-ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក ឡុង វីសាលោ អនុប្រធាន និង​សមាជិក​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​អ្នក​ច្បាប់ អ្នក​ជំនាញ​ព្រំដែន​សរុប​ជិត ១០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: