A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 April 2013

An Open Letter to International Garment Brands Sourcing from Cambodia សង្គម​ស៊ីវិល​ស្វែង​រក​អន្តរាគមន៍​ដោះលែង​ឃាតក​សិប្បនិមិត្ត​សម្លាប់​លោក ជា វិជ្ជា


Born Samnang (L) and Sok Sam Oeun (R) Photo: LICADHO
--------------------------------
May 1, 2013‐ On this International Labor Day, we, the undersigned civil society groups call upon all international garment brands sourcing from Cambodia to publicly denounce two recent baseless judicial decisions related to the garment sector. The first is the recent imprisonment of Born Samnang and Sok Sam Oeun. The two men were scapegoated and wrongly convicted in the 2004 murder of labor leader Chea Vichea. The second is the government’s failure to appropriately prosecute Chhouk Bandith, a well- connected former town governor who shot and severely injured three female garment factory workers. Born Samnang and Sok Sam Oeun were imprisoned for Chea Vichea’s murder in 2004, convicted in 2005 after spending a year and a half in pre‐trial detention, and courageously released by the Supreme Court&nbs p;in December 2008. The high court ordered further investigation into the killing amid extensive evidence of their innocence. But on December 27, 2012, Appeals Court Judges Chhoun Sunleng, Seng Sivutha and Khoun Leang Meng shocked observers by reinstating the previously vacated, grossly unfair verdict. 


Sarom EM
Media Assistant
Community Legal Education Center (CLEC)
Website: www.clec.org.kh
ដោយ ខែ សុណង RFA
2013-04-30
សុខ សំអឿន និង​ប៊ន សំណាង ៣០៥
ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុខ សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
Photo Supply
សង្គម​ស៊ីវិល​ជាង​២០ បាន​អំពាវនាវ​ទៅ​បណ្ដា​រោងចក្រ​ដែល​ផលិត​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ប្រទេស ​កម្ពុជា អ្នក​បញ្ជា​ទិញ និង​ប្រទេស​ទិញ​សម្លៀកបំពាក់​ក្នុង​ពិភពលោក ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា ក្នុង​ករណី​ដែល​មិន​សម​ហេតុ​សម​ផល​ចំនួន​២ ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។
ករណី​ទាំង​ពីរ​នោះ គឺ​មាន​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​កម្មករ​លោក ជា វិជ្ជា ដែល​គេ​ជឿ​ថា​ឃាតក​កំពុង​ជាប់​ទោស​ជា​ឃាតក​សិប្បនិមិត្ត។ ហើយ​ករណី​មួយ​ទៀត​ក្នុង​រឿង​យឺតយ៉ាវ​ផ្ដល់​យុត្តិធម៌​ដល់​កម្មករ​ដែល​រង​ការ ​បាញ់​ប្រហារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​វិស័យ​ការងារ​កាត់​ដេរ​នៅ​ កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​បណ្ដា​រោងចក្រ​កំពុង​ប្រតិបត្តិការ​ផលិត​សម្លៀកបំពាក់​ ម៉ាក​ល្បីៗ​នៅ​កម្ពុជា ឲ្យ​អន្តរាគមន៍​ដោះលែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​តុលាការ​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​មេ​ដឹកនាំ​កម្មករ​លោក ជា វិជ្ជា ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។
ក្នុង​លិខិត​មួយ​ដែល​សរសេរ​ជា​រួម​ដោយ​អង្គការ​សិទ្ធិ​មនុស្ស សហភាព​សហជីព​បណ្ដាញ​អង្គការ​យុវជន និង​ស្ត្រី​ជាដើម បាន​ផ្ញើ​ទៅ​កាន់​បណ្ដា​រោងចក្រ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ក្រុមហ៊ុន​បញ្ជា​ទិញ និង​ប្រទេស​ទិញ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ ដោយ​អំពាវនាវ​ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ ចំពោះ​ការ​ឃុំ​ខ្លួន​សាជាថ្មី​នេះ​ទៅ​លើ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​ថា​បុគ្គល​ទាំង​២​នេះ គឺ​ជា​ឃាតក​សិប្បនិម្មិត ត្រូវ​បាន​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ​កាល​ពី​ឆ្នាំ​២០០៤ ទៅ​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​កម្មករ​លោក ជា វិជ្ជា។ សេចក្ដី​សម្រេច​នេះ បង្ហាញ​នូវ​វប្បធម៌​និទ្ទណ្ឌភាព​យ៉ាង​ខ្លាំងក្លា ដែល​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ទៅ​ដល់​អ្នក​ទាំងឡាយ​ដែល​កំពុង​ធ្វើ​ជំនួញ​ នៅ​ទី​នេះ។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣០ មេសា ថា លិខិត​នេះ​នឹង​បញ្ជូន​តាម​រយៈ​សារ​អេឡិចត្រូនិក និង​បញ្ជូន​ទៅ​ដោយ​ផ្ទាល់​ដល់​បណ្ដា​រោងចក្រ និង​អ្នក​បញ្ជា​ទិញ ជា​សារ​សម្រាប់​ថ្ងៃ​ទី១ ឧសភា។ លោក​ថា លិខិត​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​គោលដៅ​បង្ហាញ​ការ​គាំទ្រ​ដល់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ។ ហើយ​សង្ឃឹម​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឆាប់ៗ​នេះ។ ចំណែក​ឯ​កម្មករ​ដែល​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នៅ​តំបន់​រោងចក្រ​កៅវ៉េ ខេត្ត​ស្វាយរៀង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ឲ្យ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣០ មេសា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។
លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​ឃុំ​ខ្លួន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៅ​ឆ្នាំ​២០០៤ ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ឆ្នាំ​២០០៥ ហើយ​ត្រូវ​បាន​ដោះលែង​វិញ​ដោយ​តុលាការ​កំពូល កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨ ដោយ​តុលាការ​នេះ​បង្គាប់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម ដោយសារ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក។ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឃុំ​ខ្លួន​វិញ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ។ បញ្ហា​នេះ នាំ​ឲ្យ​សង្គម​ស៊ីវិល​រិះគន់ និង​ធ្វើ​ការ​ប្រៀបធៀប​ករណី​នេះ​ទៅ​នឹង​សំណុំ​រឿង​បាញ់​កម្មករ ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង ដែល​មាន​សង្ស័យ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បច្ចុប្បន្ន​នេះ​នៅ​ក្រៅ​ឃុំ​ដដែល។
សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ដែល​មាន​កម្មករ​កម្មការិនី​ប្រមាណ ១​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី១២៧ នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​ឆ្ពោះ​ទៅ​វិមាន​រដ្ឋសភា ប្រគល់​ញត្តិ។ លិខិត​ដាក់​ទៅ​កាន់​បណ្ដា​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ពេល ​នេះ គឺ​ជា​សារ​មួយ​ផ្នែក​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: