A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 31 December 2013

Where a Third Hand Group From?


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   30-12-2013, 8:19 pm) |  ដោយ រួបរួម



រដ្ឋាភិបាល និង​គណបក្សប្រឆាំង តែងតែ​រុញ​ដាក់គ្នា​ទៅវិញទៅមក ទាក់ទង​នឹង​វត្តមាន​របស់​ក្រុម​ជន​ទី​បី បាតដៃ​ទី​បី ឬ​ក្រុម​ឱកាសនិយម​នៅក្នុង​ក្បួន​បាតុកម្ម ឬ​ការតវ៉ា​ណាមួយ។ តើ​ក្រុម​ទាំងនោះ ជា​អ្នកណា? មកពីណា? ធ្វើការ​ឲ្យ​អ្នកណា?

«ជន​ឱកាសនិយម បាតដៃ​ទី​បី ឬ​ក្រុម​ជន​ទី​បី» ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​ដែល​តែងតែ​បង្ករ​បញ្ហា និង​ជា​អ្នក​ដែល​ដុត​កម្តៅ​ឲ្យ​មាន​អំពើហិង្សា​នា​អំឡុងពេល​នៃ​ការតវ៉ា ឬ​បាតុកម្មម្តងៗ ។ ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ថា ក្រុម​ទាំងនេះ មាន​ប្រភព​មកពីណា​ឡើយ វា​ប្រៀបដូចជា ពាក្យ  «អង្គការ» នៅ​សម័យ​ខ្មែរក្រហម ដែល​គេ​តែងតែ​លឺ​នូវ​ការលើកឡើងតៗគ្នា​ប៉ុណ្ណោះ។

នា​រយៈពេល​ចុងក្រោយ​នេះ ក្រសួងមហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​បន្ទោស​ជន​ឱកាសនិយម​ដែល​បាន​បង្ករ​ឲ្យ​មានការ​ ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កម្លាំងប្រដាប់អាវុធ និង​ក្រុមអ្នកតវ៉ា។
ក្រោយ​ការបោះឆ្នោត យ៉ាងហោច​មនុស្ស​ពីរ​នាក់​ហើយ​ដែល​បាន​ស្លាប់ ពោលគឺ​កាលពី​ព្រលប់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ យុវជន​ម្នា​ក់បាន​ត្រូវ​គ្រាប់កាំភ្លើង ខណៈពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឆ្នាំ២០១៣ ស្ត្រី​អ្នកលក់​បាយ​ម្នាក់​បាន​រងរបួស​ដល់​ស្លាប់​ផងដែរ ក្នុងពេល​នៃ​ការបង្ក្រាប​របស់​កងក​ម្លាំ​ង​មាន​សមត្ថកិច្ច​ទៅលើ​ក្រុមកម្មករ ​រោងចក្រ​អេស​អិ​ល។

ចំពោះ​ករណី​ទាំងពីរ​នេះ អ្នកស្លាប់​គឺ​សុទ្ធតែជា​អ្នក​ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ ហើយ​អាជ្ញាធរ​ក៏​មិនបាន​បង្ហាញ​របាយការណ៍​លំអិត​ណាមួយ​ដែរ ដោយ​គ្រាន់តែ​ថា ខ្លួន​នឹង​បើក​ការស៊ើបអង្កេត​តែប៉ុណ្ណោះ។ តើ​នេះ​ជាការ​រៀបចំ​របស់​បាត​ដៃ​ទី​បី ឬ​យ៉ាងណា?

ជុំវិញ​ចលនា​បាតុកម្ម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ដល់​អ្នកចូលរួម​ផងដែរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតដៃ​ទី​ បី ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា បាតដៃ​ទី​បី ឬ​ក្រុម​ជន​ទី​បី​ចេញ​មកពី​ប្រភព​ណា​នោះឡើយ។

ដោយឡែក​លោក សម រង្ស៊ី បាន​បដិសេធ​ចំពោះ​វត្តមាន​របស់​ក្រុម​ជន​ទី​បី​នៅក្នុង​ក្បួន​ បាតុកម្មអហិង្សា​របស់លោក។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​លើកឡើងថា គ្មានទេ​ជន​ទី​បី គឺមាន​ក្រុម​ជន​ទី​ពីរ​ស្ទួន​តែប៉ុណ្ណោះ ដោយ​ក្រុម​តែមួយ ហើយ​ប្រើ​ឈ្មោះ​ពីរ​ផ្សេងគ្នា។

«ជន​ឱកាសនិយម បាតដៃ​ទី​បី ឬ​ក្រុម​ជន​ទី​បី» មកពី​ឋាន​ណា និង​មាន​យុទ្ធ​សី​ល្ប៍​អស្ចារ្យ​យ៉ាងណា បានជា​ពួកគេ​អាច​បង្ករ​ព្យុះភ្លៀង​ឥតឈប់ឈរ ដោយ​គ្មាន​អ្នកណា​ចាប់បាន និង​វែកមុខ​ឃើញ​យ៉ាង​ដូច្នេះ?
 
រក្សាសិទ្ធិដោយ thmeythmey.com

No comments: