A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 January 2014

អ្នកគាំទ្រ​បក្សប្រឆាំង​ថា ម៉ម សូណង់ដូ ខ្លាំង​ជាង សម រង្ស៊ី និង​កឹម សុខា​

  • Written by 
លោក ម៉ម សូណង់ដូ ក្នុងពេលដែលក្រុមអ្នកគាំទ្រលោក គ្រាហ៍ចេញពីការបង្ក្រាបរបស់កងកម្លាំងថ្ងៃទី២៧ ខែមករា ឆ្នាំ២៩១៤។ (រូបថត MONOROOM.info/ O. Vary) លោក ម៉ម សូណង់ដូ ក្នុងពេលដែលក្រុមអ្នកគាំទ្រលោក គ្រាហ៍ចេញពីការបង្ក្រាបរបស់កងកម្លាំងថ្ងៃទី២៧ ខែមករា ឆ្នាំ២៩១៤។ (រូបថត MONOROOM.info/ O. Vary)
អាជ្ញាធរ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ ចន្ទ​ម្សិលមិញ បាន​បើក​យុទ្ធនាការ​បង្ក្រាប ទៅលើ​ក្រុម​តវ៉ា​របស់លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​យ៉ាង​ចាស់ដៃ ខណៈដែល​លោក ម៉ម សូណង់ដូ កំពុង​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​នៅខាងមុខ បរិវេណ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​តម្លើង​ហ្វ្រេ​កង់​វិទ្យុ និង​ទូរទស្សន៍​។ នៅក្នុង​ការបង្ក្រាប​រប​ស់​អាជ្ញាធរ​នោះ លោក ម៉ម សូណង់ដូ ត្រូវបាន​គេ​មើលឃើញថា មិនមាន​ការភ័យខ្លាច​បន្តិច​នោះទេ​។​
​នយោបាយ​កម្ពុជា - ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​ចូលរួម​ឃ្លាំមើល​សកម្មភាព​តវ៉ា និង​សកម្មភាព​បង្ក្រាប​យ៉ាង​ចាស់ដៃ របស់​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា មកលើ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​អ្នកគាំទ្រ នៅខាងមុខ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សម្តែង​ការកោតសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​វីរៈភាព​របស់លោក ម៉ម សូណង់ដូ ថា គ្មាន​អ្នក​អាច​ប្រៀប​បានឡើយ ពោលគឺ​ចិត្ត​របស់លោក​ក្លាហាន​ជាងដែក​ថែប​ទៅទៀត​។​

​លោក រតនា ជា​ស្សិត​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច (RULE) និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ឃ្លាំមើល​សកម្មភាព​តវ៉ារ​ប​ស់លោក ម៉ម សូណង់ដូ ពេញ​មួយ​ព្រឹក បាន​ពណ៌នា​ឡើងវិញ​ថា លោក​មិនដែល​ឃើញ​អ្នកនយោបាយ ឬ​អ្នក​តវ៉ា​ណា ក្លាហាន​ដូចជា​លោក ម៉ម សូណង់ដូ សោះឡើយ ដោយ​ហោចទៅ​សូម្បីតែ​ជីវិត​ខ្លួនឯង​ក៏​មិន​សោកស្តាយ​ដែរ​។ លោក រតនា បាន​សម្តែង​ការ​អាណិត​ផង សរសើរ​ផង ចំពោះ​ការតស៊ូ​ដ៏​ជា​គម្រូ​របស់លោក ម៉ម សូណង់ដូ​។​

​ជា​អ្នក​ជួយ​លើក លោក ម៉ម សូណង់ដូ រត់គេច​ពី​ការបង្ក្រាប​របស់​អាជ្ញាធ​រ​ផង​នោះ លោក រតនា បាន​រៀបរាប់​ពី​ទិដ្ឋភាព​បង្ក្រាប និង​ចិត្ត​ក្លាហាន​របស់លោក សូណង់ដូ យ៉ាង​ដូច្នេះ​ថា «​នៅពេលដែល​កងកម្លាំង​ធ្វើការ​បង្ក្រាប​មកលើ​ ក្រុមអ្នកតវ៉ា មានការ​រុង​ច្រាន​គ្នា ដោយ​បាញ់​គ្រាប់​បែកផ្សែង និង​ស្នូ​កាំភ្លើង​ផ្ទុះ​ស្ទើរ​រញ្ជួយ​ដី ដើម្បី​សម្ល​ត់​ក្រុមបាតុករ​ឲ្យ​ចាកចេញ​ពីមុខ​ក្រសួង​ព័ត៌មាន​។ ខ្ញុំ​ឃើញ​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ នាំគ្នា​រត់គេច​អស់រលីង​សល់​តែ​បួនដប់​នាក់ ចំណែកឯ​កលោក ម៉ម សូណង់ដូ នៅ​ដដែល​គ្មាន​រត់​ទៅណា​ទេ រហូតដល់​អាជ្ញាធរ​រុញច្រាន​ជាន់​ពីលើ ដែល​បណ្តា​ឲ្យ​លោក​មាន​របួស​ជើង​។ ប៉ុណ្ណឹង​ហើយ លោក ម៉ម សូណង់ដូ មិន​រត់គេច​ទៀត បើទោះបីជា​អ្នកគាំទ្រ​អង្វរ​ឲ្យ​រត់គេចខ្លួន​យ៉ាងណាក៏ដោយ អស្ចារ្យ​ណាស់​លោក ម៉ម សូណង់ដូ​។​»

​និស្សិត​រូបនេះ ដែល​នៅក្នុង​ហេតុការណ៍​បង្ក្រាប​ដ៏​អាក្រក់ បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ស្ថានភាព​គ្រោះថ្នាក់​បែបនេះ រូបលោក បាន​ប្រមូល​អ្នកគាំទ្រ​នៅសល់​សែង​លោក​ម៉ម សូណង់ដូ រត់គេចខ្លួន​តែម្តង​។ ពេលនោះ​លោក ម៉ម សូណង់ដូ នៅ​ស្រែកថា «​មិន​អី​ទេ ដាក់​ពូ​ចុះ ពូ​មិន​ទៅណា​នោះទេ ខ្លាច​អី​ប៉ុណ្ណឹង​»​។​

​ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត គឺ​លោកតា សុន អាយុ ៧២ ឆ្នាំ ដែល​បានឃើញ​ហេតុការណ៍​បង្ក្រាប​លោក ម៉ម សូណង់ដូ នោះដែរ បានចាត់ទុក​លោក ម៉ម សូណង់ដូ គឺជា​វីរៈជន​នៅក្នុង​សម័យនេះ ក្នុង​បុព្វហេតុ​សិទ្ធិ សេរីភាព របស់​ប្រជាពលរដ្ឋ​ខ្មែរ ។ លោកតា​បន្តថា​លោក ម៉ម សូណង់ដូ មិន​ខ្លាច​ស្លាប់​បន្តិច​សោះ គឺ​ស្មារតី​របស់គាត់​នៅ​រឹងប៉ឹង ហើយ​មើលទៅ​ដូចជា​មិន​ស្តាយ​ជីវិត​ទាល់តែសោះ​។ បុរស​វ័យ​ចំណាស់​រូបនេះ បាន​សរសើរ​ពី​ភាពក្លាហាន​របស់លោក ម៉ម សូណង់ដូ ថា ខ្លាំង​ជើង​លោក កឹម សុខា និង​លោក សម រង្ស៊ី ឆ្ងាយ​ណាស់​៕ ប្រភពព័ត៌មានៈ មនោរម្យព័ងអាំងហ្វូ

-------------------------------------------------
​ដោយ ជា ធី​រិ​ទ្ធ (​ទំនាក់ទំនង​៖ thyrithchea@monoroom.info) - ភ្នំពេញ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៤​

4 comments:

Anonymous said...

Dear Khmer compatriot, every body counts except ah pret Kwang and their dogs.

So please do not compare to each other. We need everybody unites as one. To get rid of the dictator is our main goal.

Anonymous said...

perhaps it is not in mr Rainsy destination/fate to become the leader of cambodia ... he should think about stepping aside and appoint some else more charismatic to the people as whole [country] to lead the party. some are born to be king, president and some are not.

Anonymous said...

Looking at Ukrain has succeeded when the leader has resigned. Cambodia's situation is different from Ukrain's because Cambodia's secret Yuon/Vietcong agents protecting criminal Yuon/Vietcong puppet Hun Sen and they have weapons against unarmed Cambodia people. So, the world will know about evil Yuon/Vietnamese presents in Cambodia working side by site with criminal Hun Sen. So, International Community needs to condemn Hanoi leaders who involved with Hun Sen to commit the violence in Cambodia and kill innocent Cambodian people who want to be independence.

We need Hun Sen to step down. If Hun Sen does not step down, then Hanoi leaders should be pressured and condemned for what Hanoi leaders in Communist Vietnam have committed crimes against Humanity in Cambodia. We know that Hun Sen is afraid of stepping down because Hanoi leaders as his Vietnamese bosses who might arrest him and kill him just like Mr. Penn Sovan who has experiences in Hanoi's jail in Vietnam for 10 years because Mr. Penn Sovan refused to accept the flow of illegal Vietnamese settlers or immigrants to live or occupy in Cambodia land.

Anonymous said...

Khmer peoples needs to SUE this old guy for causing troubled, prosecute him,

if found guilty - makes him to pay for all causes by him & put him in jail..

in USA&EU, will do the same..if occurred in their countries
((( it country democracy country )))