A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 28 February 2014

The architect of the Paris Accords calls on the UN to impose sanctions on Cambodia ស្ថាបនិក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អំពាវនាវ​ឲ្យសហគមន៍អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃសុក្រ ទី28 ខែកុម្ភៈ ឆ្នាំ2014, VOD. Read in English here.

លោក ហ្គា​រ៉េត អ៊ី​វ៉ាន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ដែល​ជា​ស្ថាបនិក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស (រូបថតពី៖ yourcommonwealth.org) Prof. Gareth Evans, former Australian foreign minister and the architect of the Paris Peace Accords.
​ស្ថាបនិក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អំពាវនាវ​ឲ្យសហគមន៍អន្តរជាតិដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​បទ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រាសចាក​គន្លង​ប្រជាធិបតេយ្យ​។​
​លោក ហ្គា​រ៉េត អ៊ី​វ៉ាន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ដែល​ជា​ស្ថាបនិក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​២៦ ខែកុម្ភៈ បាន​សរសេរ​នៅលើ​គេហទំព័រ Project Syndicate ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួលខុសត្រូវ ​ចំពោះ​ការសម្លាប់​មនុស្ស​។ អត្ថបទ​របស់​លោក​លោក​បន្តថា ការសម្លាប់​មនុស្ស​នេះ​មិន​ដូច​ករណី​សម្លាប់​ពលរដ្ឋ​ខ្មែរ ​ក្នុង​ទសវត្សរ៍​៧០ ដោយ​ពួក​ខ្មែរក្រហម​ទេ ប៉ុន្តែ​គឺ​ជា​ការសម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដោយ​គិតទុក​ជាមុន ​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​។​
​ក្នុង​អត្ថបទ​របស់​លោក ក្រៅ​ពី​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់ខែ​សមរម្យ ១៦០​ដុល្លារ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ដើមឆ្នាំ​នេះ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ប្រមាណ​៤០​នាក់ និង​ចាប់ខ្លួន​ជាង​២០​នាក់ ក៏​មាន​និយាយ​ទៅ​ដល់​ការវាយប្រហារ​ដោយ​គ្រាប់បែក ទៅលើ​បាតុកម្ម​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី កាលពី​ខែ​មីនា ឆ្នាំ​១៩៩៧ បណ្ដាលឲ្យ​ស្លាប់​មនុស្ស​១៦​នាក់ និង​រង​របួស​ជាង​១០០​នាក់​ផង​ដែរ​។ លោក​បន្ថែមថា លោក​គ្មាន​សង្ឃឹម​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​ទេ​។​

​សូមជម្រាបថា លោក ​ហ្គា​រ៉េត អ៊ី​វ៉ាន ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​អូស្ត្រាលី ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៩៦ ធ្លាប់​ត្រូវបាន​លោក​ ឈាង វុន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា ជា​បិតា​នៃ​ប្រទេស​កម្ពុជា​។ លោក​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាពស​ន្តិ​ភាព​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែល​នាំ​ឲ្យ​កម្ពុជា​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​រយៈពេល​ជិត​២​ទសវត្សរ៍​។ ដោយសារ​តែ​គំនិត​ផ្ដួចផ្ដើម​នេះ លោក​បាន​ទទួលពានរ​ង្វាន់​ពី​សហគមន៍​អន្តរជាតិ​ទៀតផង​៕
កែតម្រូវ៖ ស្ថាបនិកកិច្ចព្រមព្រៀងក្រុងបារីស អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា​​ មិនមែនអំពាវនាវឲ្យអង្គការសហប្រជាជាតិ ដូចការចុះផ្សាយមុនទេ។

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

No comments: