A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 April 2014

Sam Rainsy: The opposition CNRP is ready to talk with the ruling CPP លោក សម រង្ស៊ី បញ្ជាក់​ជា​ថ្មី​ថា គណបក្ស ប្រកាន់​ជំហរ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​

ដោយ៖​ ណាត សុភាព និង ស៊ុន ណារិន​ | ថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ(រូបថត៖ ណាត សុភាព)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​របស់​លោក នៅ​តែ​ប្រកាន់​ជំហរ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​
លោក សម រង្ស៊ី ថ្លែង​បែប​នេះ​ទៅកាន់​អ្នកគាំទ្រ ដែល​បាន​ទៅ​ទទួល​លោក នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​៩​ព្រឹក​នេះ​។ លោក​បន្តថា លោក​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ក្រៅ​ប្រទេស ដោយ​លោក​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ហូឡង់ បារាំង និង​ប្រទេស​ដទៃ​ទៀត​។ លោក​បញ្ជាក់ថា លោក​សង្ឃឹមថា ដំណោះស្រាយ​នឹងមាន​ឆាប់ៗ​នេះ ហើយ​បញ្ហា​ផ្សេងៗ​ដែល​ត្រូវ​ដោះស្រាយ​នោះ រួមមាន​បញ្ហា​ជីវភាព​រស់នៅ​របស់​ពល​រដ្ឋ ភាព​គ្មាន​ការងារ​ធ្វើ និង​ពលករ​ចំណាកស្រុក​ជាដើម​។​
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រៀមខ្លួន​ជានិច្ច​ដើម្បី​រក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី ដោយ​សង្ឃឹមថា ភាគី​មួយ​ទៀត​មានបំណង​ចង់​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ពិតប្រាកដ «ជំហររបស់យើងគឺ យើងត្រៀមខ្លួនជានិច្ចដើម្បីរកបញ្ហាជូនប្រទេសជាតិយើង ដោយសន្តិវិធី មិនមែនអាស្រ័យលើតែគណបក្សសង្គ្រោះជាតិទេ តែយើងសង្ឃឹមថាភាគីមួយទៀតនោះ ក៏មានបំណងរកដំណោះស្រាយចំពោះបញ្ហាប្រទេសជាតិដែរ»។
មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រស​សន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ បើ​ការ​ទាម​របស់​គណបក្ស​នេះ​ផ្ទុយ​ពី​ច្បាប់​ធម្មនុញ្ញ​នោះ​ «ចំនុចណាដែលខុសច្បាប់ ឧបមាថា ដូចសុំដាក់ គជប ក្នុងស្ថាប័នធម្មនុញ្ញ គឺថា គជប គ្រាន់ជាស្ថាប័នរដ្ឋបាល ប៉ុននោះទេ អ៊ីចឹងយើងឃើញថា មានចែងនៅក្នុងជំពូកទី៧ មាត្រា៧៦ កថាខណ្ឌចុងក្រោយ មានចែងអស់ហើយ យើងឃើញថាមិនចាំបាច់ទេ ហើយចំពោះការបោះឆ្នោតមុន[អាណត្តិ]ក៏ទៅមិនរួចដែរខុសរដ្ឋធម្មនុញ្ញ មាត្រា៧៨ នៃរដ្ឋធម្មនុញ្ញមិនអាចបោះឆ្នោតមុខអាណត្តិ កណ្តាលអាណត្តិបានទេ»។
កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិន​ចង់​និយាយ​រឿង​នយោបាយ ដែល​ទាក់ទង​នឹង​ការចរចា​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត​ទេ ខណៈ​ការចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​ជាប់គាំង​ត្រង់​ចំណុច​បោះឆ្នោត​មុន​អាណត្តិ​។​
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​ (​និចហ្វិច​) លោក ហង្ស ពុទ្ធា វិភាគ​ថា គណបក្ស​ទាំង​ពីរ​ជៀស​មិន​ផុត​ពី​ការជួប​ចរចា​គ្នា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ​។ លោក​ផ្តល់​ជា​អនុសាសន៍​ថា គណបក្ស​ទាំង​ពីរ​គួរព​ន្លឿ​ន​ការចរចា​ឲ្យ​បាន​ឆាប់ ដើម្បី​ដោះស្រាយ​ភាព​ជាប់​នយោបាយ​នៅ​កម្ពុជា​ «ខ្ញុំសូមផ្តល់អានុសាសន៍ យ៉ាងខ្លីថា ប្រទេសកម្ពុជាមិនមែនជារបស់អ្នកណាម្នាក់ របស់គណបក្សនយោបាយណាមួយទេ។ អ៊ីចឹងការចាំបាច់ណាស់ ដែលត្រូវតែចរចាដើម្បីដោះស្រាយឲ្យបាននូវបញ្ហាយឺតយាវ ក្នុងការអនុវត្តន៍នេះ»។

កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្អាក​ការប្រជុំ​ចរចា ទាក់ទង​នឹង​កំណែទម្រង់​ការបោះឆ្នោត បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់សំណើ​ទាមទារ​ឲ្យ​កំណត់កាល​បរិច្ឆេ​ទ​ការបោះឆ្នោត​ឡើងវិញ និង​ការដាក់​រូបមន្ត​កំណែទម្រង់ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ ដោយ​មាន​ការបោះឆ្នោត​ក្នុង​រដ្ឋសភា ហើយ​សម្រេច​យក​សំឡេង ២​ភាគ​៣ ប៉ុន្តែ​ត្រូវបាន​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​៕
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com
Sam Rainsy: CNRP ready to find solution
Give our kids a better deal 

PHNOM PENH (The Cambodia Herald) – The opposition leader said on Wednesday that the Cambodia National Rescue Party is always ready to find peaceful solution for the nation. 

Speaking to reporters at the Phnom Penh International Airport after returning home from two-week campaign abroad, Sam Rainsy said that there would be solution soon to current political issues. 

“All political party have to work together to find solution for the nation,” he said. “In principle, the Cambodia National Rescue Party is always ready for the solution.”

But Rainsy said that the talk is not dependent on only his party, hoping that another party (Cambodian People’s Party) also wishes to find a solution. 

Political deadlock in Cambodia has been lasting for ten months after general election in July last year, which handed victory to the ruling Cambodian People’s Party led by Prime Minister Hun Sen.

- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=15&token=ZjE0M2Y3ZTY5MmJ#sthash.dgUJUHIE.dpuf

No comments: