A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 February 2015

China submarines outnumber U.S. fleet: U.S. admiral អា​មេ​រិ​ក​ប្រកាស​អាសន្ន​ពេល​ដឹង​ថា​ ចិន​មាន​ចំនួន​នាវាមុជទឹក​ច្រើន​ជាង​

USA1
USA2
Posted by  on February 27, 2015
​លោក​ Joseph​ Mulloy​ មេបញ្ជាការ​រង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ចិន​មាន​នាវាមុជទឹក​ចំនួន​ច្រើន​ជាង​អា​មេ​រិ​ក​ ហើយ​គុណភាព​ និង​ប្រសិទ្ធភាព​នៅ​មិន​ទាន់​អាច​ប្រៀបផ្ទឹម​នឹង​អា​មេ​រិ​ក​ពិតមែន​ ប៉ុន្តែ​នៅ​ពេល​អនាគត​ឆាប់ៗ​ បច្ចេកវិទ្យា​នាវាមុជទឹក​របស់​ចិន​អាច​នឹង​ប្រៀបផ្ទឹម​ជាមួយ​អា​មេ​រិ​កបាន​ ខណៈ​ចិន​កំពុង​បង្កើន​ការ​ផលិត​នាវាមុជទឹក​ទំនើបៗ​បន្ថែម​ជា​ច្រើន​គ្រឿង​ទៀត​ ។​ ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​កម្លាំង​ទាហានជើងទឹក​សហរដ្ឋអាមេរិក​បាន​ប្រកាស​អាសន្ន​ កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ។​
​ថ្វី​ដ្បិត​តួលេខ​ពិតប្រាកដ​នៃ​ចំនួន​នាវាមុជទឹក​របស់​ចិន​មាន​ភាព​មិន​ទាន់​ច្បាស់លាស់​ក៏​ដោយ​ ប៉ុន្តែ​របាយការណ៍​របស់​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ បាន​បង្ហាញ​ថា​ ចិន​មាន​នាវាមុជទឹក​កំពុង​ដំណើរការ​ចំនួន​៦០​គ្រឿង​ នាវាមុជទឹក​វាយ​ឡើង​លើគោក​ធុន​ធំ​ចំនួន​៥៥​គ្រឿង​ ខណៈ​ចិន​ទើបបាន​សាកល្បង​នាវាមុជទឹក​ចំនួន​៣​គ្រឿង​ផ្សេង​គ្នា​នៅ​មហាសមុទ្រ​ឥណ្ឌា​ ដែល​ជា​ការ​សាកល្បង​នាវាមុជទឹក​យោធសាស្ត្រ​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ ។​
​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ពី​កម្រិត​ពង្រីក​ទីតាំង​ធ្វើ​សកម្មភាព​ និង​ការ​បង្កើន​ចំនួន​សព្វាវុធ​នៅ​តាម​ដែនសមុទ្រ​ ដែល​អាច​បង្ក​ឲ្យ​តំបន់​ទាំងមូល​ធ្លាក់​ក្នុង​អសន្តិសុខ​ ពីព្រោះ​សព្វថ្ងៃ​ចិន​មាន​វិវាទ​ជា​ច្រើន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ ទាំង​នៅ​ដែនសមុទ្រ​ភាគ​ខាងត្បូង​ ទាំង​នៅ​ដែនសមុទ្រ​ភាគ​ខាងកើត​ ។​
​នា​ពេល​កន្លង​មក​ មន្ត្រី​យោធា​សហរដ្ឋអាមេរិក​តែងតែបាន​ធ្វើការ​ព្រមាន​ចំពោះ​សកម្មភាព​ប្រកួតប្រជែង​សព្វាវុធ​របស់​ចិន​នៅ​ក្នុង​តំបន់​ ដែល​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​តែ​រក្សា​ឲ្យ​បាន​ជើងឯក​ជា​ប្រទេស​មហាអំណាច​យោធា​ បច្ចេកវិទ្យា​សព្វាវុធ​ មិន​បណ្តែតបណ្តោយ​ឲ្យ​ប្រទេស​ណាមួយ​តាម​ទាន់​ខ្លួន​នោះ​ឡើយ​ តួយ៉ាង​ ដូច​ជា​ ចិន​ និង​រុ​ស្ស៊ី​ ជាដើម​ ៕​
(Reuters) - China is building some "fairly amazing submarines" and now has more diesel- and nuclear-powered vessels than the United States, a top U.S. Navy admiral told U.S. lawmakers on Wednesday, although he said their quality was inferior.
Vice Admiral Joseph Mulloy, deputy chief of naval operations for capabilities and resources, told the House Armed Services Committee's seapower subcommittee that China was also expanding the geographic areas of operation for its submarines, and their length of deployment.

For instance, China had carried out three deployments in the Indian Ocean, and had kept vessels out at sea for 95 days, Mulloy said.
"We know they are out experimenting and looking at operating and clearly want to be in this world of advanced submarines," Mulloy told the committee.
U.S. military officials in recent months have grown increasingly vocal about China's military buildup and launched a major push to ensure that U.S. military technology stays ahead of rapid advances by China and Russia.
Mulloy said the quality of China's submarines was lower than those built by the United States, but the size of its undersea fleet had now surpassed that of the U.S. fleet. A spokeswoman said the U.S. Navy had 71 commissioned U.S. submarines.
U.S. submarines are built by Huntington Ingalls Industries Inc. and General Dynamics Corp.
In its last annual report to Congress about China's military and security developments, the Pentagon said China had 77 principal surface combatant ships, more than 60 submarines, 55 large and medium amphibious ships, and about 85 missile-equipped small combatants.
Mulloy did not provide details about the number of surface ships now operated by China.
He said the U.S. military did not believe China carried nuclear missiles on its submarines, but that it had been producing missiles and testing them.
(Reporting by Andrea Shalal; editing by Gunna Dickson)

No comments: