A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 April 2015

អ្នក​វិភាគ៖ លិខិត​ចំហ​របស់​នាយក​CCIM​ផ្ញើ​ជូន​លោក ហ៊ុន សែន ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​រដ្ឋ


ដោយ ម៉ម មុនីរតន៍
2015-04-28 RFA

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។

ក្រោយ​ពី​មាន​វប្បធម៌​សន្ទនា​រវាង​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​សាទរ និង​ស្វាគមន៍​ចំពោះ​ការ​ឯកភាព​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ដោយ​គេ​សង្ឃឹម​ថា មេ​ដឹក​នាំ​ទាំង​ពីរ​នឹង​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដោយ​ពិត​ប្រាកដ។

ទន្ទឹម​នឹង​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​ពី​ការ​សាទរ និង​គាំទ្រ​ចំពោះ​វប្បធម៌​សន្ទនា​នេះ។ ក៏ប៉ុន្តែ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ឲ្យ​ច្បាស់លាស់​មួយ ព្រោះ​ថា​កន្លង​មក​នេះ ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​មាន​បញ្ហា​ជាច្រើន​ដែល​មន្ត្រី​មាន​អំណាច​បាន​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត និង​គាប​សង្កត់​ប្រជាពលរដ្ឋ ជាដើម។

លិខិត​ដែល​មាន​ខ្លឹមសារ​ផ្ដល់​អនុសាសន៍​នោះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា វា គឺ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​រដ្ឋ​ដ៏​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ថ្វី​បើ​លិខិត​នេះ​វា​ហាក់​ដើរ​យឺត​មួយ​ជំហាន​នៃ​ចរន្ត​នយោបាយ តែ​វា​ក៏​នៅ​តែ​ជា​លិខិត​ដែល​ពោរពេញ​ដោយ​ខ្លឹមសារ​ដ៏​មាន​តម្លៃ​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បាន​ផ្ញើ​លិខិត​ចំហ​របស់​ខ្លួន​ទៅ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ មេសា កន្លង​ទៅ។ ដោយ​ខ្លឹមសារ​ក្នុង​លិខិត​នោះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យល់​ឃើញ​ថា ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​កំណែ​ទម្រង់​រដ្ឋ និង​ជា​មូលដ្ឋាន​នៃ​ការ​បែង​ចែក​អំណាច​រដ្ឋ​ដោយ​សុក្រឹត និង​តម្លាភាព។



ក្នុង​រយៈពេល ៨​ថ្ងៃ​ក្រោយ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២២ មេសា កន្លង​ទៅ​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ទៅ លោក ហ៊ុន សែន។ ខ្លឹមសារ​លិខិត​នោះ ក្រៅ​ពី​ចំណាប់​អារម្មណ៍​រឿង​កំណែ​ទម្រង់​រដ្ឋ​ហើយ លោក​បាន​បញ្ចូល​អនុសាសន៍​ដែល​មាន​គោលការណ៍​សំខាន់ៗ​ចំនួន ៤​ចំណុច​បន្ថែម​ទៀត។

អនុសាសន៍​ទាំង ៤​ចំណុច​នោះ​រួម​មាន​ជាអាទិ៍ ទី​១ ដាក់​ប្រទេស​ឲ្យ​ឋិត​ក្រោម​ការ​ដឹក​នាំ​ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ដ៏​ពិត​ប្រាកដ។ ដោយ​ចាប់​ផ្ដើម​ពី​ឯករាជ​ភាព​របស់​មន្ត្រី​រាជការ​សាធារណៈ​គ្រប់​ប្រភេទ និង​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​តុលាការ។ ទី​២ ធ្វើ​ជា​គំរូ​ក្នុង​ការ​ដាក់​ទោស​តាម​ច្បាប់​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស ឬ​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ បើ​ទោះ​បី​អ្នក​នោះ​ជា​សមាជិក​គ្រួសារ ឬ​បក្ស​ក៏ដោយ។ ទី​៣ ជា​គំរូ​ក្នុង​ការ​អត់​ឱន​ផ្នែក​នយោបាយ និង​ទស្សនៈ​ប្រឆាំង​គ្រប់​រូបភាព តាម​រយៈ​ការ​ការពារ​គ្រប់​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​ក្នុង​ប្រទេស មិន​ប្រកាន់​ទោស​ចំពោះ​ទស្សនៈ​ប្រឆាំង និង​ទី​៤ ធ្វើ​ជា​គំរូ​ក្នុង​ការ​លើក​ស្ទួយ និង​ការពារ​ឯករាជ្យ សេរីភាព​ឲ្យ​បាន​ទូលាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ជាង​គ្រប់គ្រង​ដោយ​តឹងរ៉ឹង។

ឆ្លើយ​តប​រឿង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដោយ​ភាគី​រដ្ឋាភិបាល​ផង ចាត់​ទុក​ថា លិខិត​ចំហ​នេះ​ទំនង​ជា​នយោបាយ ច្រើន​ជាង​ការ​ផ្ដល់​ភាព​ស្មោះ​ត្រង់​មួយ​ចំពោះ​រដ្ឋាភិបាល​ដ៏​ពិត​ប្រាកដ។ លោក​ថ្លែង​បន្ត​ថា គេ​ដឹង​ជាទូទៅ​ហើយ​ថា លោក ប៉ា ងួនទៀង គឺ​មាន​និន្នាការ​នយោបាយ​បក្ស​ប្រឆាំង​តាំង​ពី​អតីត​កាល​មក។ ហេតុ​នេះ ការ​ផ្ដល់​អនុសាសន៍​ណា​មួយ​របស់​លោក​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​សារ​ក្នុង​ចេតនា​នយោបាយ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក ទិត្យ សុធា ចាត់​ទុក​ថា ការ​ពិត​លិខិត​នេះ គឺ​វា​ដើរ​យឺត​ពេល​មួយ​ជំហាន​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​រួច​ទៅ​ហើយ​ថែម​ទៀត​ផង៖ «»។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ នៅ​ក្នុង​ខ្លឹមសារ​នៃ​លិខិត​ចំហ​របស់​អតីត​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រោះ​ធ្លាប់​ទាមទារ​សិទ្ធិ​សេរីភាព​រូប​នេះ បញ្ជាក់​ថា ឥឡូវ​នេះ​ជា​ពេលវេលា​មួយ​ដ៏​សមស្រប និង​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ទាំង​មូល។ វា​ជា​ពេលវេលា​មួយ​ដ៏​សក្ដិសម​បំផុត ព្រោះ​កំណើន​នៃ​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស។ នេះ​បើ​ផ្អែក​តាម​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា។ ក្រៅ​ពី​នេះ ប្រសិន​បើ​បាត់បង់​ការ​គាំទ្រ​បន្ត​ទៀត​នោះ ខ្ញុំ​យល់​ថា សម្ដេច​នឹង​បាត់បង់​ឱកាស​មាស​ទាំង​ស្រុង​ហើយ ជាពិសេស​នោះ កត្តា​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គឺ​ពុំ​មែន​ដោយសារ​តែ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ទាំង​ស្រុង​ទេ តែ​វា​ជា​កំហុស​ជាច្រើន​របស់​រដ្ឋាភិបាល​ដែរ។

ជុំវិញ​រឿងរ៉ាវ​នេះ សម្រាប់​ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា វិញ​យល់​ឃើញ​ថា លិខិត​ចំហ​នៅ​ពេល​នេះ គឺ​នៅ​តែ​មាន​សារសំខាន់​សម្រាប់​កំណែ​ទម្រង់​រដ្ឋ​ដ៏​ចាំបាច់​នៅ​ឡើយ ថ្វី​បើ​ហាក់​យឺត​ពេល​បន្តិច​ក៏ដោយ​ចុះ។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ថា លិខិត​នេះ​នឹង​ជា​ការ​រួម​ចំណែក​មួយ​ដ៏​ចាំបាច់​សម្រាប់​ការ​តាក់តែង​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​បន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​យល់​ឃើញ​ថា លិខិត​ចំហ​នេះ​វា​ពុំ​យឺត​ពេល​ទេ បើ​ទោះ​ជា​ធ្វើ​ឡើង​ក្រោយ​ពេល លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​រួច​ទៅ​ហើយ​ក្នុង​ការ​រួម​ដៃ​គ្នា កសាង​ជាតិ​ឲ្យ​ក្លាយ​ជា​ធ្លុង​មួយ​ក្ដី។ លោក នី ចរិយា មាន​ប្រសាសន៍​ថា លិខិត​នេះ​នឹង​ជា​ត្រីវិស័យ​ចង្អុល​ទិស​មួយ​បន្ថែម​ទៀត​ដែល​ខ្វះ​មិន​បាន សម្រាប់​កំណែ​ទម្រង់​រដ្ឋ ហើយ​អាច​រំងាប់​នូវ​វប្បធម៌​សងសឹក​បាន​ទៀត​ផង ប្រសិន​បើ​រដ្ឋាភិបាល​ងាក​មក​ពិចារណា​នូវ​អ្វី​ដែល​មាន​ក្នុង​ខ្លឹមសារ​នៃ​លិខិត​ចំហ​នេះ៖ «»។

ដោយ​ឡែក លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​វិញ​យល់​ឃើញ​ថា ជា​ទម្លាប់ នេះ​ជា​ភារកិច្ច​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យ និង​តាម​ដាន​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ លោក រស់ រ៉ាវុធ ហាក់​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ប៉ុន្មាន​ទេ​ជុំវិញ​លិខិត​ចំហ​នៅ​ពេល​នេះ។ លោក​ចាត់​ទុក​ថា ព្រោះ​ជា​ធម្មតា​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ តែង​មាន​ភាព​ខ្វះ​ចន្លោះ​ដោយ​ចៀស​មិន​ផុត​ទេ។ ម្យ៉ាង​អ្នក​នយោបាយ​ដែល​ធ្លាប់​តែ​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា ឥឡូវ​នេះ​បាន​វិល​មក​រក​តុ​ចរចា​វិញ​ហើយ និង​សន្យា​ចំពោះ​មុខ​ថា នឹង​ធ្វើ​ឲ្យ​នាវា​កម្ពុជា ពោរពេញ​ដោយ​ក្ដី​រំពឹង និង​សន្តិភាព​មួយ​ដ៏​ពិត​ប្រាកដ៖ «»។

បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា វិញ​ហាក់​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ​ជុំវិញ​ជំហរ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេ​ដឹក​នាំ​នៃ​គណបក្ស​នយោបាយ ដែល​ឈ្នះ​ឆ្នោត​ទាំង​ពីរ​នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា ព្រោះ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ គឺ​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​បន្ត​ទៀត។ យ៉ាង​ណា លោក នី ចរិយា មាន​ជំនឿ​ថា អាច​មាន​ស្ថានភាព​មួយ​ដ៏​ប្រសើរ ព្រោះ​ការ​សន្យា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហាក់​ប្លែក​ពី​លើក​មុនៗ​ដែល​ផ្ទុយ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ភាព​ផ្ទុយ​គ្នា​នេះ លោក នី ចរិយា មើល​ឃើញ​ថា សម្ពន្ធភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​នោះ គឺ​ផ្ដោត​ទៅ​លើ​ការ​បែង​ចែក​អំណាច និង​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ។ ក៏ប៉ុន្តែ​ចរន្ត​នយោបាយ​ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដេជ្ញា​រៀងៗ​ខ្លួន​ថា នឹង​កសាង​វប្បធម៌​សន្ទនា ទោះ​ឋិត​ក្នុង​កាលៈទេសៈ​អ្វី​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបានថ្លែងថា ឲ្យតែនៅ ពេលជួបសម្តេចម្តងៗលោក កឹម សុខាអនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្ស សង្រ្គោះជាតិ តែងតែនិយាយល្អៗនិងសមរម្យ ប៉ុន្តែឲ្យតែនៅឆ្ងាយពីសម្តេច គឺលោកប្រើពាក្យ សំដីឈ្លើយច្រឡឺសបើស។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជា អធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់រោងចក្រ ចម្រាញ់ប្រេងដូងទី២ របស់ ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ជិតជើងភ្នំបូកគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ថា ឲ្យតែនៅឃ្លាតឆ្ងាយពីសម្តេច ឬក៏សម្តេចទៅចូលរួមកិច្ចប្រជុំនៅ ក្រៅប្រទេស លោក កឹម សុខា តែងប្រើពោលពាក្យសំដីឈ្លើៗមកលើសម្តេច។សម្តេចបញ្ជាក់ថា “ខ្ញុំបានប្រាប់ឯកឧត្តមសម រង្ស៊ី និងភរិយារបស់ឯកឧត្តមថា កុំទុកឲ្យប្រាប់ លោក កឹម សុខា ទាក់ជើងខ្ញុំ។សម្តេចក៏បានផ្តាំផ្ញើទៅគណបក្សសង្រ្គោះជាតិវិញថាកុំរងចាំឱកាសថ្ងៃ ដែលគណបក្សប្រជាជនកម្ពុជាបរាជ័យ ឬក៏បែកបាកគ្នា ព្រោះគ្មានថ្ងៃនោះកើតឡើង ដោយសារតែគណបក្ស ប្រជាជនធ្វើការងារ ជាក្រុមមានបញ្ហាអ្វីក៏ត្រូវពិភាក្សាជាមួយគ្នា។សម្តេចថា សម្តេចក៏លែងចង់ទុកចិត្តលោក សម រង្ស៊ី ព្រោះលោក អាចដើរតួសម្តែងម្នាក់ស្រែកជេរ និងម្នាក់ទៀតនៅក្បែរសម្តេច៕