A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

អ្នកស្រាវជ្រាវ​ជំរុញ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ

Fri, 29 May 2015 ppp
ប៉ិច សុធារី
កុមារា​ម្នាក់​នេះ ដើរ​កាត់​ត្រពាំង​ទឹក​មួយ​ដែល​រីង​ទឹក​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​ខេត្ត​កណ្តាល នា​ពេល​កន្លង​មក។ហេង ជីវ័ន

ភ្នំពេញៈ ក្រុម​អ្នក​ស្រាវជ្រាវ​ពី​ការ​ប្រែប្រួល​អាកាសធាតុ បាន​ជំរុញ​ឲ្យ​​កម្ពុជា​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​​​មាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ពី​ការ​​ប្រែប្រួល​អាកាសធាតុ​ទៅលើ​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង ខណៈ​នៅ​សតវត្សរ៍​ចុងក្រោយ​នេះ សីតុណ្ហភាព​កម្តៅ​បាន​កើនឡើង​ជា​មធ្យម​ ១,៤ អង្សាសេ និង​​​កើត​​​មាន​​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ជា​ញឹកញាប់។

ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ប្រមូល​ផ្តុំ​វិទ្យាសាស្រ្ត​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ នៅ​រាជធានី​ភ្នំពេញ​​កាលពី​ថ្ងៃ​ម្សិលមិញ​ប្រធាន​កម្មវិធី​នៃ​ការ​ប្រែប្រួល​កសិកម្ម និង​សន្តិសុខ​ស្បៀង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក លីអូ ស៊ីបាសៀន បាន​ថ្លែង​ថា ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​នៅលើ​ពិភពលោក ពីព្រោះ​ថា នៅ​សតវត្សរ៍​ចុងក្រោយ​នេះ កម្តៅ​បាន​កើនឡើង ១,៤ ​​អង្សាសេ កម្រិត​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ជា​ទឹកជំនន់ គ្រោះ​រាំង​ស្ងួត និង​ការ​រញ្ជួយ​ដី​ជា​ញឹកញាប់​ជាដើម។



លោក​ថា៖ «​ផលប៉ះពាល់​នេះ គឺ​យើង​ទាំងអស់​គ្នា​បាន​​ឃើញ​ជាក់ស្តែង​ហើយ ដូច្នេះ​អ្វី​ដែល​​ត្រូវ​ផ្តោត គឺ​ធ្វើ​យ៉ាង​ណា​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ត្រូវ​ពង្រឹង​សមត្ថភាព​លើ​វិស័យ​កសិកម្ម ដើម្បី​កាត់បន្ថយ​ហានិភ័យ​​នេះ​​ឲ្យ​បាន​ជា​អតិប្បរមា​»។

បើ​តាម​លោក ស៊ីបាសៀន ក្រុម​អ្នក​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ និង​​ដៃគូ ក៏​បាន​ និង​កំពុង​​ស្វែងរក​វិធានការ​មួយ​ចំនួន​​ខាង​​ផ្នែក​បច្ចេកវិទ្យា​ ដើម្បី​រួម​ចំណែក​ធ្វើ​យ៉ាងណា កុំ​ឲ្យ​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​ដោយសារ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​កសាង​សមត្ថភាព​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល អ្នកនាង ហេង ចិន្តា បាន​លើក​ឡើង​ដែរ​ថា ការ​ប្រែប្រួល​អាកាសធាតុ​នៅ​​​កម្ពុជា​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ទៅ ហើយ​ការ​បន្សាំ​របស់​​​សហគមន៍​មូលដ្ឋាន ឬ​ប្រជាកសិករ​នៅ​មាន​កម្រិត ខណៈ​ដែល​​​ពួកគាត់​ពុំ​​មាន​ប្រព័ន្ធ​​ផ្តល់​ព័ត៌មាន​ជា​មុន​ពី​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​ធ្វើឲ្យ​ពួកគាត់​មិន​​អាច​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​​។

អ្នកនាង​បាន​បន្ត​ថា៖ «បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​ការ​​ចូលរួម​ទាំងអស់​គ្នា រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

ការ​ប្រែប្រួល​អាកាសធាតុ កើតឡើង​ដោយសារ​សកម្មភាព​របស់​មនុស្ស ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យ​ផ្សេងៗ រួម​នឹង​​​ការ​ផ្លាស់ប្តូរ​ស្ថានភាព​ដី​ជាដើម​។
Content image - Phnom Penh Post
លោក ទី សុគន្ធ ថ្លែង​ក្នុង​កម្មវិធី​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​កាលពី​ម្សិលម៉ិញ​​។ ហេង ជីរ័ន


រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ បាន​ថ្លែង​​​ថា រាជរដ្ឋាភិបាល បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បន្សាំ និង​​ពង្រឹង​សមត្ថភាព​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ​ទៅ​ដល់​កសិករ ជាពិសេស អភិវឌ្ឍន៍​ប្រព័ន្ធ​កសិកម្ម​ដែល​​មាន​ភាព​វ័យឆ្លាត​ក្នុង​ការ​​សម្រប​ទៅ​​នឹង​​ការ​​ប្រែប្រួល​​អាកាសធាតុ។

លោក​ថា៖ «​យើង​ធ្វើ​យ៉ាង​ណា​បង្កើន​ផលិតកម្ម​កសិកម្ម បង្កើន​ចំណូល​សម្រាប់​កសិករ​ឲ្យ​មាន​ចេរភាព បង្កើន​សមត្ថភាព​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​កសិករ ជាមួយ​នឹង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​​កញ្ចក់​ឲ្យ​មាន​កម្រិត​ទាប​ក្នុង​ផលិតកម្ម​កសិកម្ម ដែល​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ និង​រក្សា​បាន​នូវ​សន្តិសុខ​ស្បៀង​»​​។

យោង​ទៅ​តាម​ការ​វាយតម្លៃ​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ បាន​ឲ្យ​​ដឹងថា គិត​​មក​ដល់​​បច្ចុប្បន្ន កំហាប់​នៃ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​បាន​កើនឡើង​ជាង​ ៤០ ​ភាគរយ​ធៀប​នឹង​​សម័យ​មុន​បដិវត្ត​ឧស្សាហកម្ម​។

ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ក្លាយ​ជា​ឧបសគ្គ​ដ៏ចម្បង​មួយ សម្រាប់​​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​​ប្រកប​​ដោយ​​ចីរភាព ការ​លុបបំបាត់​ភាព​ក្រីក្រ ការ​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សម្រាប់​ចិញ្ចឹម​​មនុស្ស​​ជាង ៩ ពាន់​លាន​នាក់​នៅលើ​ពិភពលោក៕

No comments: