A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 August 2015

ពលរដ្ឋ​នៅ​ស្រុក​រំដួល​ថា​វៀតណាម​ដាក់​ថ្នាំ​បំផ្លាញ​ស្រូវ


ដោយ ថា កិត្យា
2015-08-26 rfa

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដឹក​នាំ​យុវជន និង​ព្រះសង្ឃ ដើរ​ពិនិត្យ​មើល​ចម្ការ​ចន្ទី ៣០​ហិកតារ​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ប្រមូល​ផល នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Tha Kitya

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង អំពាវនាវ​អោយ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ចំពោះ​បញ្ហា​ដែល​ជនជាតិ​វៀតណាម ដាក់​ថ្នាំ​បំផ្លាញ​ស្រូវ​របស់​គាត់​ឲ្យ​ខូចខាត​អស់​ជិត ១​ហិកតារ។ ទោះ​យ៉ាង​ណា​អាជ្ញាធរ​មូលដ្ឋាន​ថា មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម លើក​ឡើង​ថា ស្រប​ពេល​ដែល​កម្ពុជា កំពុងតែ​ឈ្លោះ​គ្នា​ពី​រឿង​ផែន​ទី​នោះ គឺ​ខាង​ភាគី​វៀតណាម បាន​ចាប់​ផ្ដើម​បង្ក​បញ្ហា​ស្មុគស្មាញ​មក​លើ​ភាគី​កម្ពុជា ជា​ច្រើន​ករណី​ទៀត។

​ករណី​ជាក់ស្ដែង​ថ្មីៗ​នេះ គឺ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​អះអាង​ថា ពលរដ្ឋ​វៀតណាម បាន​លួច​ដាក់​ថ្នាំ​ម្សៅ​ម្យ៉ាង​ធ្វើ​អោយ​ស្រូវ​របស់​គាត់​ដែល​សាបព្រោះ​បាន​ប្រហែល ១​ខែ​កន្លះ នៅ​លើ​ផ្ទៃដី​ទំហំ ៧០​អារ​នោះ ត្រូវ​រលួយ​ខូចខាត​ខ្ទេចខ្ទី ហើយ​ដែល​នៅ​សេសសល់​មិន​បាន​ដល់ ១០​ភាគរយ​ផង។

លោក សៅ នឿន ដែល​ជា​ម្ចាស់​ស្រូវ​នោះ មាន​ប្រសាសន៍​ថា ដី​របស់​គាត់​គឺ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង​លេខ​១៤៨ ស្ថិតនៅ​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​លោក​ថា វៀតណាម​តែងតែ​ឈ្លោះ​ប្រកែក និង​បណ្ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អោយ​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​នោះ​ឡើយ៖ «»។

​ទាក់ទិន​បញ្ហា​នេះ មេ​ឃុំ​ថ្នាធ្នង់ លោក គឹម ញ៉ាញ់ ឆ្លៀត​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​អង្គប្រជុំ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​ណា លោក​នឹង​ចុះ​ពិនិត្យមើល​រឿង​នេះ៖ «»។



​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​នៅ​ឃុំ​ថ្នាធ្នង់ បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ដោយ​ចុច​ទទួល​ទូរស័ព្ទ ហើយ​ក៏​ដាច់​ទៅ​វិញ។

បើ​ទោះ​បី​ជា​បែប​នេះ​ក្តី លោក សៅ នឿន អះអាង​ថា ពលរដ្ឋ​នៅ​ឃុំ​ថ្នាធ្នង់ នៅ​តែ​ខ្វះ​ភាព​កក់ក្ដៅ​ពី​សំណាក់​អាជ្ញាធរ​ភូមិ ឃុំ ដោយសារ​អាជ្ញាធរ​ហាក់​ពុំ​សូវ​ខ្វាយខ្វល់​រឿង​វៀតណាម ចូល​ដី​ខ្មែរ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ដី​នៅ​តំបន់​នោះ​ជា​តំបន់​ស ប៉ុន្តែ​លោក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​វៀតណាម អាច​ធ្វើ​ស្រែ​ស្រូវ​ដោយ​សេរី តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​អាជ្ញាធរ​ហាម​ឃាត់ តែ​ពលរដ្ឋ​ខ្មែរ​មិន​អោយ​ទៅ​ប៉ះពាល់​ដី​នៅ​តំបន់​នោះ​វិញ៖ «»។

​ចំពោះ​បញ្ហា​វៀតណាម ដាក់​ថ្នាំ​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នេះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខ្មែរ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ហើយ​គួរ​តែ​ប្រញាប់​ធ្វើការ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​កុំ​អោយ​វា​ក្លាយ​ទៅ​ជា​ជម្លោះ​ធំធាត់​នៅ​ពេល​ខាង​មុខ៖ «»។

​ជាមួយ​គ្នា​នេះ ពលរដ្ឋ​ម្ចាស់​ដី​អំពាវនាវ​អោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ ព្រោះ​ពួកគាត់​គ្មាន​សល់​ដី​បង្កបង្កើន​ផល​សម្រាប់​ដោះស្រាយ​ចិញ្ចឹម​ជីវិត​នោះ​ទេ ក្រោយ​ពី​បង្គោល​ព្រំដែន​បាន​បោះ​ចូល​ដី​របស់​លោក​ប្រហែល ១​ហិកតារ ហើយ​នៅ​សេសសល់​ប្រហែល ៧០​អារ​នោះ អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ឃាត់ឃាំង​មិន​អោយ​ធ្វើ​ទៀត។

​កាល​ពី​ខែ​មិថុនា កន្លង​ទៅ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រូប​ក៏​បាន​រក​ឃើញ​ថា នៅ​តំបន់​នោះ គឺ​វៀតណាម រំលោភ​ចូល​ដីស្រែ​ចម្ការ​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ហិកតារ​ដែរ បន្ទាប់​ពី​ដឹកនាំ​យុវជន​ជា​ច្រើន រួម​ទាំង​ព្រះសង្ឃ​ផង ដើរ​ពិនិត្យមើល​ដោយ​ផ្ទាល់​នា​គ្រា​នោះ៕

1 comment:

henry said...

«ទាក់ទិនបញ្ហានេះ មេឃុំថ្នាធ្នង់ លោក គឹម ញ៉ាញ់ ឆ្លៀតប្រាប់វិទ្យុអាស៊ីសេរី ក្នុងអង្គប្រជុំថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ តែទោះយ៉ាងណា លោកនឹងចុះពិនិត្យមើលរឿងនេះ៖»។

This is ridiculous even the governor of the province doesn’t know where the border is, what can this មេឃុំថ្នាធ្នង់ do?
Let’s assume that the មេឃុំ finds something wrong, he has to report up the chains of command which, if by luck, would end up at the desks of Var Kimhong, Koy Pisey and Sok Touch.
So to save the troubles the latter three need to go to the border and explain to the farmers that they have lived on the Vietnamese land.

And now is the best time to prove that government is honest by bringing along with them the press, NGO, the maps from UN and government maps, GPS positioning devices to clear things up in that area of the border. There will be many more area to come…