A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 31 July 2016

ភស្តុតាង​ថ្មី​បង្ហាញ​បុរស​ជិះ​ម៉ូតូ​ស្លាក​លេខ​ប៉ូលិស​ជាប់​ពាក់ព័ន្ធ​ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី

ភស្តុតាង​ថ្មី​បង្ហាញ​បុរស​ជិះ​ម៉ូតូ​ស្លាក​លេខ​ប៉ូលិស​ជាប់​ពាក់ព័ន្ធ​ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី
ដោយ ម៉ម មុនីរតន៍
2016-07-31

អឿត អាង ឬ ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អឿត អាង ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ​ពាក់​ស្លាក​លេខ​ប៉ូលិស ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Screenshot
 Screenshot



នៅ​ខណៈ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​អះអាង​ថា ពុំ​មាន​តម្រុយ​អ្វី​ថ្មី​ក្នុង​សំណុំ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​ករណី​បណ្ឌិត កែម ឡី ស្រាប់​តែ​មាន​វីដេអូ​ថ្មី​មួយ​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ។ មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយ​តប​ថា នេះ​ជា​ពន្លឺ​មួយ​បន្ថែម​ដែល​អាច​ជួយ​ដល់​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ។

វីដេអូ​ថ្មី​ស្រឡាង​ដែល​ទើប​ត្រូវ​គេ​ផុស​នៅ​ក្នុង​បណ្ដាញ​សង្គម នៅ​ថ្ងៃ​សៅរ៍ ទី​៣០ កក្កដា បាន​បង្ហាញ​ពី​ចំណុច​មន្ទិល​សង្ស័យ​មួយ​ចំនួន​ក្នុង​អំពើ​ឃាតកម្ម​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​នេះ។

វីដេអូ​ដែល​មាន​រយៈពេល​ជាង ២​នាទី បាន​បង្ហាញ​យ៉ាង​ច្បាស់​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ឃើញ​សកម្មភាព​ជន​សង្ស័យ​ព្យាយាម​រត់​តាម​ដង​ផ្លូវ​សុធារស ឆ្ពោះ​ទៅ​ត្រង់​ផ្សារ​អ៊ីអន (Aeon) ក្រុងភ្នំពេញ​។​



ឃ្លីប​វីដេអូ​បង្ហាញ​នូវ​សកម្មភាព​រត់​ក្នុង​ល្បឿន​មធ្យម​របស់​ជន​សង្ស័យ ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ អឿត អាង រំពេច​នោះ​ស្រាប់​តែ​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​ដែល​មាន​អ្នក​បើក​ពាក់​អាវ​ស ពាក់​មួក​សុវត្ថិភាព ហើយ​ម៉ូតូ​នោះ​ពណ៌​ខៀវ​មាន​ពាក់​ស្លាក​អក្សរ​ជា​ភាសា​អង់គ្លេស​នៅ​ចំហៀង​ថា Police (ប៉ូលិស) ផង។ ក្នុង​រូប​វីដេអូ​នោះ​គេ​ឃើញ​ម៉ូតូ​បង្អង់​ល្បឿន​ក្បែរ​ជន​សង្ស័យ ហើយ​ហាក់​ដូចជា​បាន​និយាយ​សាសង​គ្នា​ជាមួយ​ជន​សង្ស័យ​បាន​មួយ​ភ្លែត។

បន្ទាប់​មក​ឃើញ​ជន​សង្ស័យ​ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ ប៉ុន្តែ​គេ​មិន​ដឹង​មូលហេតុ​អ្វី ទើប​ជន​សង្ស័យ​នេះ​ឡើង​ជិះ ហើយ​ចុះ​រត់​វិញ ហើយ​រត់​បន្ត​ទៅ​មុខ​ទៀត។ នៅ​នាទី​ចុង​ក្រោយ ជន​សង្ស័យ​ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ ជួប សម្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ក្បែរ​ស្ថានទូត​រុស្ស៊ី។ ប៉ុន្តែ​ទីបំផុត ម៉ូតូ​ដែល​គេ​សង្កេត​ឃើញ​ព្យាយាម​ឌុប​នោះ បាន​មក​ដឹក​ជន​សង្ស័យ​វិញ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។

ជុំវិញ​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ សមត្ថកិច្ច​តែង​អះអាង​ថា​ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី ក្រៅ​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​ឡើយ។

ទាក់ទិន​ករណី​នេះ លោក ខៀវ សុភ័គ អះអាង​ថា វា​ជា​រឿង​ល្អ​ដែល​មាន​តម្រុយ​ថ្មី និង​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ភស្តុតាង ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ។ លោក​បន្ត​ថា មាន​តែ​កិច្ចការ​សហការ​ពី​ពលរដ្ឋ​ទេ ទើប​អាច​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​បាន​លឿន។ លោក​បន្ត​ថា «ពាក់ព័ន្ធ​នឹង​ឃាតក​នេះ បើ​អ្នក​បាន​ឃើញ​អាច​ផ្តល់​ព័ត៌មាន​បាន។ និយាយ​រួម បើ​មិន​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​មហាជន​ទេ វា​មិន​ភ្លឺ។ អ៊ីចឹង​ទេ ពាក់ព័ន្ធ​នឹង​សាក្សី ភស្តុតាង អ្នក​ឃើញ​ផ្ទាល់​ភ្នែក បើ​មាន​អី គឺ​អាច​ជួយ​បាន​ហើយ»។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា វា​គួរ​ឲ្យ​ហួស​ចិត្ត​ដែល​ការ​ស្រាវជ្រាវ​ក្នុង​ការ​បាញ់​ប្រហារ ស្ទើរ​មាន​អ្វី​ទាំងអស់​អាច​បង្ហាញ​មុខ​ជន​សង្ស័យ​បាន តែ​បែរ​ទៅ​ជា​ស្មុគស្មាញ​ទៅ​វិញ។ លោក​មើល​ឃើញ​ថា វីដេអូ​ដែល​បាន​បែក​ធ្លាយ​នេះ វា​ពិត​ណាស់​ប្រាកដ​ជា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ត្រូវ​ចោទ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ការ​ធ្វើ​របៀប​នេះ វា​អាច​មាន​ជាប់​ពាក់ព័ន្ធ។ អ៊ីចឹង​បាន​ជា​យើង​សូម​ឲ្យ​សមត្ថកិច្ច​លោក​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ដោយ​តម្លាភាព និង​យុត្តិធម៌។ បើ​យើង​មើល​ទៅ​លើ​ទង្វើ​ការ​រត់​របស់​បុរស​ដែល​បាន​ចាប់​ខ្លួន ហាក់​បី​ដូចជា​មិន​មាន​ការ​តក់ស្លុត និង​ភ័យ​ខ្លាច​អ្វី​ទាំងអស់»។

ស្ថាប័ន​អន្តរជាតិ​ធំៗ និង​អង្គទូត ទាមទារ​ឲ្យ​សមត្ថកិច្ច និង​រដ្ឋាភិបាល ត្រូវ​ស្រាវជ្រាវ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ​ដោយ​ឯករាជ្យ និង​ជឿ​ទុក​ចិត្ត​បាន។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ ២០​ថ្ងៃ​ហើយ ពន្លឺ​ថ្មី​នៃ​ការ​ស៊ើប​អង្កេត​ណា​មួយ​ពី​សមត្ថកិច្ច នៅ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ៕

2 comments:

Anonymous said...


Dear compatriots,

The culture of impunity has killed many Khmer heroes.

To stop the killing of Khmer heroes, we must fight to stop this impunity.

A peaceful demonstration is needed to denounce the brutal killing of Dr. Kem Ley and force Ah Kouk Hun Sen to find the killer and the mastermind behind the killing.

As we all have known, inactions produced nothing.

Actions to support the just cause - to stop impunity - will help Khmer people in their struggle to free Cambodia from the evil Yuon Vietnam.

THE EVIL YUON VIETNAM AND ITS PUPPET CPP HAVE KILLED MANY KHMER HEROES FOR FREE THANKS TO THIS CULTURE OF IMPUNITY.

It is time for "Khmer Pouch Neak Chambang" to wake up and fight to win this one battle (impunity) first. Win one battle at a time.

It is highly likely that the killing of Dr. Kem Ley was committed by Yuon because Dr. Kem Ley's 100 night mission had exposed the Vietnamization of Cambodia.

But Yuon is smart at committing bad deeds or crime. Yuon has waited patiently for the right moment to smash Dr. Kem Ley and indirectly let the blame fall to Ah Kouk Hun Sen.

Ah Kouk Hun Sen must exert his efforts to find the real killers to fulfill his duty, to clarify his name, and also to prove to Khmer people that he is no longer a Yuon's puppet.

Bun Thoeun

Anonymous said...

ឬឿងពិតពីពួកអាគុកច្បាស់ជាខ្មែរមិនដឹងមែន ហ់យអ្វីៗគឺពួកវានីយាយក្រហករហូត តែការពិតវាបង្ហាញឲ្យកូនខ្មែរដឹងយ៉ាងច្បាស់ ថាពួកអាគុកនេះឯងដែលសម្លាប់ខ្មែររហូតមក សួរថាតើកូនខ្មែរនៅសុខចិត្តឲ្យពួកអាគុកនៅធ្វើភ្លៀងផ្គដល់ណាទៀត ហើយខ្ញុំសង្ឃឹមថាកូនខ្មែរនឹងរូមគ្នា ដើម្បីខ្មែរនៅពេលខាងមុខ។